Welcome to Allktop Contact to promotion Lovely popular stars Most movies Most music Thanks you for join and share allktop

Wednesday 10 August 2011

ហ៊ិន ច័ន្ទនីរ័ត្ន បដិសេដស្នេហ៏ On August 11, 2011

ពិធីការិនី និង ជាអ្នកសម្តែងវ័យ ២០  ឆ្នាំ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានអះអាងថា  នាងមិនទាន់មានសង្សារនៅឡើយទេ បើទោះ ជាថ្មីៗនេះមានព័ត៌មានផ្សាយថា នាង  មានគូស្នេហ៍ជាមួយបុរសម្នាក់ក៏ដោយ ។
ស្រីស្រស់តូចច្រឡឹងអតីតហ្វ្រេស៊ីកាលពីឆ្នាំ ២០០៧ រូបនេះ បច្ចុប្បន្នមានសាច់ ឈាមទ្រលុកទ្រលន់ស្រស់ស្អាតជាងមុន ប៉ុន្តែគេមិនសូវឃើញការងារសិល្បៈរបស់ នាងមមាញ្ញឹកដូចមុនទេ ។
កាលពីមុននេះនាងត្រូវបានគេសង្ស័យថា ជាគូស្នេហ៍របស់ បុរសភ្នែកតូច សុខ សេរីវឌ្ឍនា ពិធីករទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ពីព្រោះជាញ្ញឹកញ្ញាប់អ្នកទាំងពីរដើរជាមួយគ្នា ហើយជាក់ស្តែងពេល នាងទៅសម្តែងនៅប្រទេស អូស្ត្រាលីកាលពីដើមឆ្នាំ ២០១០ មកនោះ ក៏លោក សុខ សេរីវឌ្ឍនា ទៅជូនដំណើរផងដែរ ។ ជាងនេះ ទៅទៀត គឺកាលនោះជារឿយៗកំលោះភ្នែកតូចរូប នោះតែងតែផ្ញើបទ ចម្រៀងទៅឱ្យនាងស្ទើរតែគ្រប់ ពេលដែលលោកកាន់ក្បាលមេក្រូហ្វូន នៅក្នុងកម្មវិធីប្រគំតន្ត្រីបន្ត ផ្ទាល់តាមទូរទស្សន៍ ។
ថ្មីៗនេះមានព័ត៌មានមួយទៀតថា នាងមានគូ ស្នេហ៍ហើយជាមួយបុរសដែលមានវ័យស្របាលនាង ឈ្មោះ“សិទ្ធិ” ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ ហើយម្តងម្កាលបុរសនោះតែងតែជូននាងទៅធ្វើការ ហើយក៏មានព័ត៌មានថានាងបានជិះរថយន្ត ឡខ៉េស ៤៧០ ហើយថែមទាំងមានអង្គរក្សតាមការញរនាង ថែមទៀតផង ។
ទាក់ទងទៅនឹងព័ត៌មានថានាងមានគូស្នេហ៍ ខាងលើនេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បាននិយាយបែប ងឿងឆ្ងល់ថា “អត់ដឹងឈ្មោះ “សិទ្ធិ” នោះជាអ្នក ណាផង ខ្ញុំមិនស្គាល់ទេ !”។ ស្រីតូច នីរ័ត្ន បានសើច តិចៗ ហើយបន្តនិយាយថា “ខ្ញុំជិះតែកូនឡានកូរ៉ូឡា ទេតើបង ! មានអង្គរក្សមកពីណា ! ខ្ញុំទៅធ្វើការតែ ម្នាក់ឯងហ្នឹង ! អ្នកធ្វើការជាមួយខ្ញុំក៏គេដឹងដែរ ”។
ស្រីស្អាតអះអាងទៀតថា “ខ្ញុំមិនទាន់មានគូ ស្នេហ៍ ឬ សង្សារអ្វីទេ ។ ខ្ញុំគិតថាមានគូស្នេហ៍គឺ នៅពេលណាដែលខ្ញុំធ្វើការងារបានជោគជ័យសិន ព្រោះសព្វថ្ងៃនេះការងាររបស់ខ្ញុំមិនទាន់ឃើញមាន ជោគជ័យអ្វីនៅឡើយផង ”។



Widget by Forex Trading | Business

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Design Blog, Make Online Money