Welcome to Allktop Contact to promotion Lovely popular stars Most movies Most music Thanks you for join and share allktop

Wednesday 10 August 2011

អ៊ុត ចរិយាមានស្នេហ៏ថ្មី On August 11, 2011

អ្នកចម្រៀង អ៊ុត ចរិយា បានបណ្តើរ បុរសវ័យ ក្មេងរូបរាងសង្ហាដែលមានវ័យស្របាលនឹង នាងដែរនោះ ទៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥  ដោយអ្នក ទាំងពីរបានជិះរថយន្តកូរ៉ូឡាពណ៌ស ជាមួយគ្នាកាលពីចុងសប្តាហ៍ ចុងខែធ្នូ ឆ្នាំ ២០១០  កន្លងទៅនេះ ។

      អ្នកចម្រៀងស្រីដែលមានទឹកមុខស្លូត  បូត និង ជាម្ចាស់បទ “ក្រវាន់សៀមរាប” គឺកញ្ញា អ៊ុត ចរិយា កាលពីពាក់កណ្តាល ខែធ្នូ ឆ្នាំ ២០១០ បានបណ្តើរបុរសវ័យ ក្មេងដែលមានរូបសម្បត្តិស្អាតបាត រូប រាងស្រស់សង្ហា មានអាយុប្រមាណ ជាង ២០ ឆ្នាំ ទៅស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ ពេលដែលនាងទៅច្រៀង នៅក្នុងកម្មវិធី “តន្ត្រីសម័យយុវវ័យ” ។ អ្នកទាំងពីរមានវ័យស្របាលគ្នា ពួកគេបាន ជិះរថយន្តម៉ាកកូរ៉ូឡាពណ៌ស ស៊េរីចាស់ ជាមួយគ្នាប្រកបដោយភាពស្និទ្ធស្នាល និង ល្អូកល្អិនខ្លាំងណាស់ ។  អ្នកដែលបានឃើញភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរនៅក្នុងវេលានោះបាននិយាយថា បើជាគូស្នេហ៍ពិតប្រាកដ មែននោះគឺស័ក្តិសមគ្នាណាស់ ម៉្យាងចាប់តាំងពីចូលប្រឡូកសិល្បៈរហូតមកដល់ពេលនេះ កញ្ញា អ៊ុត ចរិយា មិនដែលមានរឿងអាស្រូវស្នេហាណាមួយមកយាយីដល់កេរ្តិ៍ឈ្មោះរបស់នាងឡើយ ។
      ទាក់ទងនឹងការងារសិល្បៈ ចរិយា សព្វថ្ងៃច្រៀងនៅក្នុងផលិតកម្ម រ៉ក់ ហើយក្នុងចំណោមអ្នក ចម្រៀងស្រីបីនាក់ផ្សេងទៀត គឺកញ្ញា ផន នីដា, សន សូលីនកា និង ម៉ុក អានីត ដែលចូលច្រៀង ស្រករនាងសុទ្ធតែមានបទចម្រៀងល្បីរៀងៗខ្លួន ហើយសមត្ថភាពប្រហាក់ប្រហែលគ្នាដោយមិនមានអ្នក ណាលេចធ្លោខ្លាំងជាងអ្នកណានោះទេ ។
      អ្នកនាង អេណា បញ្ជាក់ថា ការបង្កើត និង ចងក្រងជាក្រុមខាងលើនោះឡើង ដោយសារតែបច្ចុប្បន្ននេះបទចម្រៀងបានហូរចូលច្រើនមកពីក្រៅប្រទេស ជាពិសេស ដូចជាចូលមកពីប្រទេសកូរ៉េជាដើម ដែលយុវវ័យមួយចំនួនបានផ្តោតការយកចិត្តទុក ដាក់ខ្លាំងលើលំហូរចូលទាំងអស់នេះ ហេតុដូច្នេះហើយបានជាផលិតកម្ម រ៉ក់ រៀប ចំធ្វើយ៉ាងណាឱ្យមានការបង្កើតឡើងថ្មីជាក្រុមតារាចម្រៀងដែលមានទាំងតារាចាស់ ថ្មីដើម្បីឱ្យមានការទាក់ទាញ ។
      ទោះជាអ្នកចម្រៀង អ៊ុត ចរិយា មិនសូវល្បីឈ្មោះនៅក្នុងប្រទេសក៏ដោយ តែកាលពីឆ្នាំ ២០០៩ បទចម្រៀងរបស់នាងបានទទួលការគាំទ្រពីសហគមន៍ខ្មែរ នៅក្រៅប្រទេស ជាពិសេសនៅសហរដ្ឋអាមេរិក ហើយទស្សនិកជនបានស្គាល់ នាងយ៉ាងច្បាស់តាមរយៈបទ “ក្រវាន់សៀមរាប” ។
      អ៊ុត ចរិយា ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមមនុស្សរាប់រយនាក់ ដែលបានចូលរួមប្រឡងចម្រៀងនៅស្ថានីយទូរទស្សន៍ CTN កាលពីឆ្នាំ ២០០៧ បន្ទាប់មកទៀត នាងបានចូលច្រៀងនៅក្នុងផលិតកម្ម Rock Production  រហូត មកដល់សព្វថ្ងៃនេះ ។
      អ្នកចម្រៀងអាយុ ២៣ ឆ្នាំរូបនេះចូលចិត្តច្រៀងបទមនោសញ្ចោតនា តែក៏លាយដោយបទ Hip Hop ខ្លះដែរ ហើយបទចម្រៀងរបស់នាងមួយ ចំនួនត្រូវបានគេដាក់បញ្ចូលនៅក្នុងរឿងភាគទូរទស្សន៍ដែលមានដូចជារឿង “រាជិនីដួងចិត្ត” និង រឿង “ផ្កាក្នុងផ្កា” របស់ស្ថានីយទូរទស្សន៍ CTN ។



Widget by Forex Trading | Business

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Design Blog, Make Online Money