Welcome to Allktop Contact to promotion Lovely popular stars Most movies Most music Thanks you for join and share allktop

Wednesday 10 August 2011

សុខ សោ​មាវត្តី​មិន​ទាន់​កំណត់​ថ្ងៃ​រៀប​ការ On August 11, 2011


ចុងក្រោយនេះមានលេចឮព័ត៌មានថា ឪពុកម្តាយខាងប្រុសដែលជា គូស្នេហ៍  របស់សុខ សោមាវត្តី បាន ជួបចាស់ទុំខាងស្រីដើម្បី និយាយពីរឿងរៀបការ។ នៅថ្ងៃទី ២៧  ខែធ្នូ ដែលទើបកន្លងមកនេះ អ្នកទាំងពីរថែម ទាំងបានបណ្តើរគ្នាទៅខេត្តព្រះសីហនុ ដើម្បីឡើងផ្ទះវីឡាមួយនៅខណ្ឌមិត្តភាព ។ មានព័ត៌មានថា ផ្ទះថ្មីនោះគឺជាចំណង ដៃសម្រាប់អ្នកទាំងពីរក្នុងថ្ងៃអាពាហ៍ពិពាហ៍ ។
សុខ សោមាវត្តី និង គូស្នេហ៍ពិតជាស្រឡាញ់គ្នាណាស់ មិនថាទៅដើរលេង កម្មវិធីជប់លៀង ឬ ទៅធ្វើការទេ តែងតែមានវត្តមានគូស្នេហ៍របស់នាង គ្រប់ពេលវេលា រហូតធ្វើឱ្យអ្នកនៅក្នុងពិភពសិល្បៈនិយាយសរសើរគ្រប់ គ្នាថា សុខ សោមាវត្តី ពិតជាសំណាងណាស់ដែលបានគូស្នេហ៍ចេះស្រឡាញ់យល់ចិត្ត ថែមទាំងជាកូនអ្នកមានមុខមាត់ទៀត ប៉ុន្តែគេគ្រប់គ្នាឆ្ងល់ ថា តើពេលណាទើបនាងសម្រេចចិត្តរៀបការ ?
មានព័ត៌មាននិយាយតៗគ្នាថា កាលពីប៉ុន្មានខែមុន គូស្នេហ៍ សុខ សោមាវត្តី បាននិយាយជាមួយម្តាយរបស់នាងពីរឿងភ្ជាប់ញក្យ និង រឿងរៀបការ ប៉ុន្តែគ្មាន នរណាដឹងពីលទ្ធផលនោះឡើយ គ្រាន់តែលេចឮព័ត៌មានថា សុខ សោមាវត្តី នឹង រៀបការនៅឆ្នាំ ២០១១ ខាងមុខ ។
ជួបជាមួយម្តាយ សុខ សោមាវត្តី អ្នកស្រីបានឱ្យដឹងថា អ្នកស្រីក៏ចង់ឱ្យកូនស្រីរៀបការឆាប់ៗដែរ ន្អាលនឹងមានចៅពនឹងគេ ប៉ុន្តែអ្នកស្រីមិន អាចបង្ខំចិត្តកូនស្រីឱ្យធ្វើអ្វីដែលនាងមិនចង់ធ្វើឡើយ កន្លងមកគូស្នេហ៍នាងក៏ធ្លាប់ និយាយពីរឿងរៀបការជាមួយអ្នកស្រីដែរ តែអ្វីៗអ្នកស្រីទុកឱ្យកូនជាអ្នកសម្រេច ។ បើនិយាយពីរឿងភ្ជាប់ញក្យមិនអាចទៅរួចទេ ពីព្រោះការភ្ជាប់ញក្យគឺចំណាយប្រាក់ ឥតប្រយោជន៍ បើសម្រេចព្រមព្រៀងគ្នាពេលណាគឺរៀបការតែម្តង ។
“មូលហេតុដែល អាតី មិនទាន់សម្រេចចិត្តរៀបការដោយសារនាងនៅក្មេងចង់ សប្បាយ និង ធ្វើការរកប្រាក់ឱ្យបានច្រើនមុននឹងឈានដល់ជីវិតអាពាហ៍ពិពាហ៍ ”។
  ម្តាយ សុខ សោមាវត្តី បានឱ្យដឹងថា “អាតី និង គូស្នេហ៍ពិតជាបានទៅចូល រួមកម្មវិធីឡើងផ្ទះនោះមែន ពីព្រោះពួកគេទាំងពីរនាក់ស្រឡាញ់គ្នា ការជួបជុំចាស់ ទុំក៏មិនមែនជារឿងខុសឆ្គងដែរ តែផ្ទះនោះពិតជាមិនមែនជាផ្ទះរបស់ អាតី ឡើយ គឺជាផ្ទះលោកយាយរបស់នាងដែលទើបនឹងសាងសង់រួច ”។
ស្ថិតក្នុងវ័យ ២២ ឆ្នាំ សុខ សោមាវត្តី កាន់តែមាន សម្រស់ស្រស់សោភា បើប្រៀបធៀបនឹងមិត្តរួមជំនាន់គឺពិតជាមិនធម្មតាទេ ដោយ សារតែទេពកោសល្យ រួមជាមួយរូបសម្រស់ពីធម្មជាតិអាចធ្វើឱ្យនាងឈរជើងនៅ ក្នុងវិស័យនេះបានយ៉ាងស្រួល ៕



Widget by Forex Trading | Business

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Design Blog, Make Online Money