Welcome to Allktop Contact to promotion Lovely popular stars Most movies Most music Thanks you for join and share allktop

Wednesday 10 August 2011

សម ម៉ាណា ហ៊ានថត​ឈុត​សិច​ស៊ី On August 11, 2011

អ្នកសម្តែង និង ចម្រៀង សម ម៉ាណា បានចូលជាសមាជិកនៃក្រុម CAMBODIA SUPER MODEL កាលពី ពេលថ្មីៗមកនេះបានប្រាប់ថា ដើម្បី ស្តារកេរ្តិ៍ឈ្មោះសិល្បៈរបស់នាងឡើងវិញ បន្ទាប់ពីបាត់មុខរយៈពេលជាងពីរឆ្នាំ កន្លងមក ។ ក្រោយពីចូលជាសមាជិកក្រុមនេះបានរយៈពេលជាងមួយខែ ក្នុងនាមជាអ្នកបង្ហាញម៉ូដ សម ម៉ាណា បាននិយាយថា នាងហ៊ានថតជាមួយនឹងឈុតប៊ីគីនីបញ្ចោញរូបរាងសិចស៊ីរបស់នាង ព្រោះនាងអះអាងថា នេះមិន មែនជាការងារថ្មីនោះទេ គឺធ្លាប់ថតដូច្នេះកាលពីមុនរួចមកហើយ ។
សម ម៉ាណា បានលេចមុខក្នុងការ បង្ហាញម៉ូដលើកដំបូងក្នុងពិព័រណ៍ដែលបានធ្វើឡើង នៅកោះពេជ្រកាលពី ពេលថ្មីៗមកនេះនៅក្នុងក្រុម CAMBODIA SUPER MODEL ។ នាងមានរូបរាង ស្តើង មានទម្ងន់ ៥៣ គីឡូក្រាម និង ទើបតែចូល ជាសមាជិកថ្មីនៃក្រុមនេះរយៈពេលជាងមួយខែមក នេះប៉ុណ្ណោះ ។
ការបង្ហាញម៉ូដមិនមែនជាការងារថ្មីរបស់តារា រូបនេះទេ ព្រោះកាលពីជាងពីរឆ្នាំមុន នាងក៏ជាអ្នក បង្ហាញម៉ូដមួយ រូបដែរ ប៉ុន្តែនាងបានឈប់ពីសិល្បៈ ក្រោយពីនាងអះអាងថាមានសង្សារជាមួយឧកញ្ញ៉ា ហើយរវល់រៀនសូត្រ ។
ថ្មីៗនេះនាងបានលេចមុខជាមួយនឹងការងារ សិល្បៈមកវិញ បន្ទាប់ពីបាត់មុខយ៉ាងយូរ ជាពិសេស ចូលក្រុម CAMBODIA SUPER MODEL ហើយអ្វី ដែលធ្វើឱ្យចាប់អារម្មណ៍នោះនៅពេលដែលសួរថា តើ សម ម៉ាណា ក្លាហានហ៊ានថតបែបសិចស៊ី ស្លៀកប៊ីគីនីទេ ប្រសិនបើមានផលិតផលណាមួយតម្រូវឱ្យនាងធ្វើ ?
សម ម៉ាណា បាននិយាយថា “អត់អីទេបង ! គឺខ្ញុំហ៊ានតើ ! ព្រោះការស្លៀកបែបនេះខ្ញុំធ្លាប់ ធ្វើរួចមកហើយកាលពីមុន ខ្ញុំមិនហ៊ានថតស្រាតទេ តែប៊ីគីនីប្រភេទណាក៏បានដែរ” ។ នាង ថែមទាំងបញ្ជាក់ទៀតថា “ឱ្យតែអាជីពសិល្បៈ ខ្ញុំមិនប្រកាន់ទេ ខ្ញុំអាចទៅរួចទាំងអស់ ប៉ុន្តែមិន ហួសពីប្រពៃណីខ្មែរទេ ហើយ CAMBODIA SUPER MODEL ឱ្យចូលក្នុងក្រុមនេះគឺដោយសារតែ ខ្ញុំមានកម្ពស់ខ្ពស់អាចដើរម៉ូដបាន ម៉្យាងកាលពីឆ្នាំ ២០០៧ កន្លងមកខ្ញុំក៏ធ្លាប់ជាអ្នកបង្ហាញម៉ូដ ដែរ” ។
អ្នកចម្រៀង និង សម្តែង សម ម៉ាណា បានលេចមុខមកវិញសព្វ ថ្ងៃនេះមិនទាន់ត្រូវបាន គេចាប់អារម្មណ៍ដូចមុន នោះទេ ដូច្នេះនាងបានប្រឹងប្រែងដើម្បីស្តារកេរ្តិ៍ឈ្មោះរបស់នាងឡើង វិញតាមរយៈការបង្ហាញម៉ូដនៅក្នុងក្រុម CAMBODIA SUPER MODEL នេះតែម្តង ។
ការសម្រេចចិត្តចូលក្រុមបង្ហាញម៉ូដបែបនេះត្រូវបានអ្នកសិល្បៈមួយចំនួននិយាយថា  ដោយសារប្រជាប្រិយភាពនៃ ការសម្តែង និង ចម្រៀងរបស់នាងមានការធ្លាក់ចុះមិនទាន់អាច ស្តារឡើងវិញបានទេ ក្រោយពីនាងបាត់មុខមួយ រយៈធំរួចមកនោះ ដូច្នេះទើបនាងប្រឹងស្តារ កេរ្តិ៍ឈ្មោះឡើងវិញ ព្រោះថាក្រុម CAMBODIA SUPER MODEL កំពុងតែមានការ ពេញនិយម ហើយថែមទាំងបានបញ្ចូលជាមួយក្រុមបុរសថែមទៀតផង ។
នាងសង្ឃឹមថា ការចាប់យកអាជីពជាអ្នកបង្ហាញម៉ូដឡើងវិញនៅក្នុងក្រុម CAMBODIA SUPER MODEL នេះនឹងធ្វើឱ្យ ទទួលបានជោគជ័យ ជាពិសេស ចំពេលដែលនាងសម្រេចចិត្តចូលប្រឡូកក្នុងវិស័យសិល្បៈវិញនាពេល នេះ ។
ទោះជាគេមិនសូវឃើញការងារសិល្បៈរបស់ សម ម៉ាណា មមាញឹកក៏ដោយ តែនាងបានអះអាងថា សព្វថ្ងៃនេះ រវល់ច្រើន ជាពិសេសនៅក្នុងខែមករានេះរវល់ថតខារ៉ាអូខេ MTV ច្រៀង ក្នុងពិធីមង្គលការផ្សេងៗទៀតផង ហើយថ្មីៗមកនេះទើបតែថត ចម្រៀងចប់ឱ្យផលិតកម្ម បុប្ផា និង រៃមាស តោមាស ៕



Widget by Forex Trading | Business

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Design Blog, Make Online Money